Date: 10/May/2018
សូមអាន និងជួយចែករំលែកបន្ត "សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពី ការបង្ការការពុលស្រា ស និងទឹកព្រែកតេ និងអូរគគី"។
Date: 08/May/2018
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជំរាបជូនសាធារណជនទាំងអស់ អោយបានជ្រាបបន្ថែមទៀត នូវករណីពុលស្រា និងពុលទឹក ដែលបានកើតឡើង នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដូចបានភ្ជាប់មកជាមួយ។
Date: 07/May/2018
ក្រសូងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ទាំងអស់ឲ្យបានជ្រាបថា មានករណីសង្ស័យពុលស្រា និងទឹក បានកើតឡើងនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានរាយការណ៍មក ក្រសួងសុខាភិបាល កាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានរោគសញ្ញារូមមាន ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ ភ្លាមៗនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់បញ្ជូន ក្រុមការងារឆ្លើយតបបន្ទាន់ និងអ្នកជំនាញខាងសង្រ្គោះបន្ទាន់ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះទៅធ្វើការពិនិត្យ និងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ដោយមានអ្នកជំនាញការ សុខភាពពិភពលោក រួមដំណើរជាមួយផងដែរ ដើម្បីរកមូលហេតុ ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព និងស្លាប់នេះ ព្រមទាំងផ្តល់ជាជំនួយបច្ចេកទេស ដល់មន្ទីរពេទ្យខេត្តក្រចេះ ក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នកពុលនោះផងដែរ ព្រមទាំងដាក់រថយន្តគិលានសង្រ្គោះបន្ទាន់ នៅប្រចាំការ ដោយមានជំនួយបន្ថែម ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំផងដែរ។...
សូមចុចអានសេចក្តីជូនព័ត៌មានទាំងស្រុង ដូចបានភ្ជាប់មកជាមួយ។
Date: 3/May/2018
រដូវភ្លៀងឈានចូលមកដល់ហើយ បងប្អូនអាចរងគ្រោះគ្រោះថ្នាក់ដោយសារន្ទះ សូមអានសារអប់រំ ទាក់ទងនឹងការការពារខ្លួនពីរន្ទះ និងការសង្គ្រោះបឋម ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ និងជួយសង្គ្រោះបឋមដល់អ្នករងគ្រោះ ។ ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
Date: 1/May/2018
រដូវភ្លៀងឈានចូលមកដល់ហើយ សូមអានសារអប់រំ ទាក់ទងនឹងការការពារសុខភាពក្នុងរដូវភ្លៀង។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥។