Date: 02/February/2018
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល សូមផ្តល់សារជូនដំណឹង និងអនុសាសន៍ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨ និងវិធានការណ៍
ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ពុទ្ធសករាជ ២៥៦១
ធ្វើនៅ ភ្នំពេញ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨
ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ DENV1 DENV2 DENV3 និង DENV4 តាមរយៈមូសខ្លាញីខាំចំលងទៅមនុស្ស។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមឃើញថា ជំងឺគ្រុនឈាមឆ្នាំ ២០១៧ បានថយចុះចំនួន ១២០% បើប្រៀបធៀបឆ្នាំ ២០១៦ ។ ប៉ុន្តែតាមការវិភាគស៊ីជំរៅឃើញថាជំងឺគ្រុនឈាមមានការកើនឡើងលើមនុស្សពេញវ័យ និងមនុស្សចាស់ក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយពីឆ្នាំ ២០១៥ ២០១៦ និង២០១៧។ លើសពីនេះទៅទៀតតាមការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងម្តងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង បានន័យថាការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២ ហេតុនេះឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត។ ក្នុងអំឡុង ៣សប្តាហ៍ដំបូងនៃឆ្នាំ២០១៨នេះបានសង្កេតឃើញថា ករណីជំងឺគ្រុនឈាមសរុបមានចំនួន ៣១៦ និងស្លាប់ ១ ករណី មានន័យថា ករណីឈឺកំពុងកើនឡើងចំនួន១៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧ ដែលមានតែ១៣៨ករណី និងគ្មានករណីស្លាប់។
ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមឆ្នាំ ២០១៨នេះបានទាន់ពេលវេលា កម្មវិធីជាតិសូមអំពាវនាវដល់ មន្ទីរសុខាភិបាលរាជធានីខេត្ត និងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិត្រូវ ក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់ដូចខាងក្រោម៖
Date: 30/January/2018
ទូរស័ព្ទលេខ ១១៥ បានផ្តល់ពត៌មានទាន់ពេលវេលាក្នុងការទប់ស្កាត់ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងទៀត ។
សូមជួយផ្សព្វផ្សាយលេខ ១១៥ ដើម្បីរួមគ្មាទប់ស្កាត់ជំងឺរាតត្បាតក្នុងសហគមន៏យើង ។
Date: 26/January/2018
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានការរៀបចំសន្និសិទ្ធស្តីពី អេពីដេមីសាស្រ្ត និងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអំពីអេពីដេមីសាស្រ្តអនុវត្ត ជូនដល់មន្រ្តីសុខាភិបាលជំនាន់ទី៧ និងមន្រ្តីបសុព្យាបាលជំនាន់ទី៤ ដោយមានការសហការរៀបចំរវាងក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានការគាំទ្រ បច្ចេកទេស និងធនធានដោយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ។ នេះជាការខិតខំរបស់ក្រសួងទាំងពីរ ក្នុងការផលិតធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងថ្មីៗ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ពួកគេ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។
គោលបំណងនៃសន្និសីទនេះមានដូចខាងក្រោម ៖
១. ចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងអេពីដេមីសាស្រ្តអនុវត្តនៅកម្ពុជា
២. ពង្រឹងបណ្តាញទាក់ទងគ្នាផ្នែកអេពីដេមីសាស្រ្ត
៣. លើកកំពស់យុទ្ធសាស្រ្ត សុខភាពរួមតែមួយ (មនុស្ស សត្វ បរិស្ថាន)
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល
ទាញយកសេចក្តីប្រកាសទាំងស្រុង៖ Download
Date: 22/December/2017 (updated 09-Jan-2018)
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់ គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពុងធំ ករណីផ្ទុះទាំងបីនេះ ពុំទាន់រកឃើញមានការចំលងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមដានស្ថានភាព ជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សី មកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺ.ក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃ មុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
ពត៌មានបន្ថែមសូម សូមទាក់ទងមកទូរស័ព្ទលេខ ១១៥ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ៕
Latest Articles
- បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
- សូមបងប្អូនប្រុងប្រយ័ត្ន ជំងឺផ្តាយសាយបក្សី H5N1
- សេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេល អាកាសធាតុក្តៅ
- សេចក្តីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃស្ថានភាពជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា)
- បច្ចុប្បន្នភាពនៃស្ថានភាពជំងឺអឹមផក (MPOX) (ឈ្មោះដើម ជំងឺអុតស្វា)