Date: 14/September/2017

Food poisioning115នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្សព្វផ្សាយអំពីវិធានការបង្ការការពុលចំណីអាហារ និងការពុលស្រា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្ដាលមកពីការពុលអាហារ និងពុលស្រា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងសូមអំពាវនាវឲ្យសាធារណៈជនទាំងអស់ ចូលរួមអនុវត្តន៍វិធានការបង្ការដើម្បីសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្ដាលមកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ ។ ការពុលអាហារភាគច្រើនបណ្ដាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ការរៀបចំទុកដាក់មិនបានត្រឹមត្រូវ និងការចែកចាយចំណីអាហារមិនសមស្រប និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ។
ពត៌មានបន្ថែម ឬចង់រាយការណ៏ជំងឺរាតត្បាត សូមទូរស័ព្ទលេខ ១១៥ ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ឋ ៕

Date: 08/September/2017

MoH logo1

ព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាព បណ្តាលមកពីការពុលអាហារ និងពុលស្រាក្នុងកំឡុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា នាឱកាសដែលបងប្អូន​ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ​ដល់​សាធារណជនទាំងអស់ឱ្យចូលរួម​អនុវត្តន៍ វិធាន​ការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាល​​មកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ ដែល​បង្កឡើង ដោយចំណីអាហារគ្មានអនាម័យទឹកកខ្វក់ ដែល​មាន​មេរោគបាក់តេរីវីរុស ប៉ារ៉ាស៊ីតឬ​សារធាតុគីមី ។...

Read more: សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

Date: 06/September/2017

5tips safeFoodក្នុងពិធីបុណ្យកាន់បិណ្ឌកំពុងបន្ត និងពិធីបុណ្យភ្ជំបិណ្ឌ រយៈពេល៣ថ្ងៃនឹងឈានមកដល់ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋយើង មានការជួបជុំនៅតាមវត្តអារាម និងនៅគេហដ្ឋានដោយសប្បាយរីករាយ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងមានការបារម្ភចំពោះសុខភាពរបស់បងប្អូនក្នុងកំឡុងពេលនេះ ដូច្នេះដើម្បីបង្ការការចម្លងមេរោគជាយថាហេតុ ដែលបណ្តាល មកពីការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិតអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ ដែលអាចបណ្តាលឲ្យពុល ដែលភាគច្រើនមាន រោគសញ្ញាដូចជា៖ ក្អួត ចង្អោរ រាគ រាគមួលជាដើម ហើយអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ ជីវិត ។ ដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ខាងលើ និងចៀសវាងការខាតបង់ពេលវេលានិងថវិកា នាយកដ្ឋាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ពីវិធានការដ៏សមញ្ញ សម្រាប់អនុវត្តន៍ដូចតទៅ៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុននិងក្រោយពេលបន្ទោរបង់
៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារះប្រើសំរាប់ចម្អិតម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិតអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦. ទុកដាក់អាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា
៧. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់
ពត៌មានបន្ថែមឬចង់រាយការណ៏សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ ។

Date: 29/August/2017

Spot CNM៖ សូមបងប្អូនដែលធ្វើដំណើរចំណាកស្រុក ទៅរស់នៅជិតព្រៃឬក្នុងព្រៃ ឬក៏បងប្អូនធ្វើការងារចល័តចេញចូលព្រៃ ពេលបងប្អូនសង្ស័យខ្លួនថាមានជំងឺគ្រុនចាញ់ សូមបងប្អូនរកកន្លែងព្យាបាលឲ្យបានសមស្រប ដើម្បីទទួលការព្យាបាលជំងឺគ្រុនចាញ់ឆាប់ជា និងមិនខូចសុខភាព ហើយម្យ៉ាងទៀតដើម្បីកាត់បន្ថយ ការស៊ាំថ្នាំ គ្រនចាញ់ផង ។ កន្លែងព្យាបាលជំងឺគ្រុនចាញ់សមស្របរួមមាន មន្ទីរពេទ្យ មណ្ឌលសុខាភាព ប៉ុស្តិសុខភាព និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ។ សូមទស្សនាភាពយន្តខ្លីអប់រំស្តីអំពីជំងឺគ្រុនចាញ់ ។ ពត៌មានបន្ថែម ឬចង់រាយការណ៏សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ធ ។

Malaria 29 08 17

Date: 24/August/2017

ប្រទេសជិតខាងយើងកំពុងមានការរាតត្បាតជំងឺគ្រុនឈាម ដើម្បីបង្ការកុំឲ្យប្រទេសយើងផ្ទុះជំងឺគ្រុនឈាម សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានបងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុតឫរាយការណ៏តាមលេខទូរស័ព្ទ 115 ។

Dengue 03072017