Date: 27/July/2017

ដោយយោងទៅលើសេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញ អំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះ និងអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង លិចទឹក និងអាចបង្កជាទឹកជំនន់ភ្លាមៗ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំសំខាន់ៗ ក្នុងការបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុ ។ សូមអានសារភ្ជាប់មកជាមួយនេះ និងពត៌មានបន្ថែម ឫរាយការជំងឺរាតត្បាត ឫកើតឡើងច្រើនខុសធម្មតាសូមទាក់ទងមកលេខ ទូរស័ព្ទទាន់ហេតុការ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ លេខ៖ 115 ។

CDC message 27 07 2017.sm  

Date: 23/July/2017

MoH minister 23Jul17(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម​ ប៊ុនហេង នៅថ្ងៃទី២៣ ខែកក្កដានេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសបារាំងថា ក្នុងឱកាសដែលលោក បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅទីក្រុងប៉ារីស ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តន៍ ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ គឺកម្ពុជាទទួលបានការលើកសរសើរ ពីលោក Michel sidibe នាយកប្រត្តិបត្តិ អង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ ពីភាពជោគជ័យនៃការសម្រេចបាន ៣ឆ្នាំ មុនគោលដៅ នៃទិសដៅ ៩០-៩០-៩០ នៅក្នុងពិភពលោក។

Read more: កម្ពុជាទទួលបាន ការកោតសរសើរពីអង្គការ សហប្រជាជាតិ ក្នុងការសម្រេចបានគោលដៅ ប្រយុទ្ធប្រឆាំងជំងឺអេដស៍

Date: 18/July/2017

ប្រទេសជិតខាងយើងកំពុងមានការរាតត្បាតជំងឺគ្រុនឈាម ដើម្បីបង្ការកុំឲ្យប្រទេសយើងផ្ទុះជំងឺគ្រុនឈាម សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានបងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុត រឺ រាយការណ៏តាមលេខទូរស័ព្ទ 115 ។

Dengue 03072017

Date: 11/July/2017

Meeting 11 13 07 17.11.smគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល
បានទៅចូលរួម កិច្ចប្រជុំក្រុុមការងារជំនាញថ្នាក់តំបន់ ស្តីពីយុទ្ធសាស្ត្រ​ប្រយុទ្ធនឹងជំងឺឆ្លងថ្មីៗ នៅក្នុងតំបន់អាសុីប៉ាសុីហ្វិក ដែលរៀបចំឡើងដោយ អង្គការសុខភាពពិភពលោក (WHO) ដែលមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៧​ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​។ សូមបញ្ជាក់ថា WHO បានទទួលស្គាល់ក្រសួងសុខាភិបាលកម្ពុជា ថាមានប្រព័ន្ធតាមដាន និងឆ្លើយតប និងមន្ទីរពិសោធន៏ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងសំណូមពរ​ឲ្យបន្តពង្រឹងសមត្ថភាពនេះ បន្តទៀត ជាពិសេសជំងឺឆ្លងរាតត្បាត ដែលមានទំហំធំ។

Meeting 11 13 07 17.2.sm   Meeting 11 13 07 17.3.sm   Meeting 11 13 07 17.4.sm 

Date: 06/July/2017

GMS 07 2017.1a

គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឩត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានសមាជិកគណៈប្រតិភូមកពី ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ បានចូលរួមសិក្ខាសាលាក្នុងមហាអនុតំបន់ទន្លេមេគង្គ គាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៏អាសុី ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែកក្កដា ឆ្នាំ២០១៧ ។ មានកិច្ចប្រជុំចំនួន៣ ក្នុងរយៈពេល៣ថ្ងៃនេះ
ទី១ កិច្ចប្រជុំក្រុមការងារទាក់ទងនឹង ការពង្រឹងសមត្ថភាពធនធានមនុស្ស
ទី២ កិច្ចប្រជុំក្រុមការងារពង្រឹងកិច្ចសហប្រតិបត្តិការ សុខភាពសាធារណៈនៅតាមព្រំដែនប្រទេសជិតខាង
ទី៣ ពិធីអបអរសាទរបើកគំរោងសន្តិសុខសុខភាព នៃប្រទេសក្នុង មហាអនុតំបន់ទន្លេមេគង្គ

GMS 07 2017.2.sm  GMS 07 2017.3.sm  GMS 07 2017.4.sm  GMS 07 2017.5.sm  GMS 07 2017.6.sm  GMS 07 2017.7.sm