Date: 25/Apr/2017

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។

PM speed250417

Date: 20/Apr/2017

អាកាសធាតុក្តៅខ្លាំងមកដល់ហើយ សូមបងប្អូនអានសារអប់រំ ទាក់ទងនឹងការការពារសុខភាព នៅក្នុងរដូវដែលមានអាកាសធាតុក្តៅខ្លាំង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។

Summer Health prote.sm

Date: 10/Apr/2017

Cross boarder Apr 2017 4 mdនៅទីក្រុង Tan An ខេត្ត Long An ប្រទេសវៀតណាមមានការប្រារពសិក្ខាសាលា ស្តីអំពីជំងឺឆ្លង និងជំងឺគ្រុនចាញ់តាមព្រំដែន សំរាប់ចង្កោមខេត្តភាគខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម ថ្ងៃទី១០-១១ ខែ មេសា ឆ្នាំ ២០១៧ ។
ភាគីកម្ពុជារួមមានៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល តាកែវ និងកំពត ភាគីវៀតណាមរួំមមានៈ នាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលខេត្ត ឡុងអាន គៀនយ៉ាង តៃនិញ និងអានយ៉ាងគោលបំណងនៃសិក្ខាសាលានេះរួមមាន៖

១)ចែករំលែកកឧបករណ៍ដែលមានស្រាប់ សំរាប់ការអង្កេតនិងឆ្លើយតមបន្ទាន់

២) ចែករំលែកករបាយការណ៏តាមដានជំងឺនិងបញ្ហាសុខភាព សាធារណៈដែលកើតឡើងនៅតាមព្រំដែន

៣) ចែករំលែកបទពិសោធន៍នៃការត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរួមទាំងបញ្ហាប្រឈម

៤) ចែករំលែកការងារចតាឡីស័ក នៅតាមច្រកព្រំដែន

៥) ពិភាក្សាអំពីផែនការបន្ទាប់រវាងចង្កោមភាគខាងត្បូងខេត្តជាប់ព្រំដែន

Cross boarder Apr 2017 1.sm   Cross boarder Apr 2017 2.sm   Cross boarder Apr 2017 3.sm   Cross boarder Apr 2017 5.sm  

Date: 30/Mar/2017

ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុខភាពរួមតែមួយ​ (សុខភាពមនុស្ស សុខភាពសត្វ សុខភាពបរិដ្ឋាន) ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងថ្មីៗ ឩបត្ថម្ភដោយគំរោងប្រយុទ្ធនឹងជម្ងឺឆ្លងទី២ ថវិកាបន្ថែម ក្នុងមហាអនុតំបន់មេគង្គ​ ៣០-៣១​ មិនា​ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី​ ខេត្តសៀមរាប​ ក្រោមអធិបតីភាពរបស់ឯ.ឧ​ អេង​ ហួត​,​ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

OneHealth1.sm  OneHealth2.sm  OneHealth3.sm  

Date: 23/Mar/2017

Machupo P500មេរោគ Machupo ជាប្រភេទមេរោគវិរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គេរកឃើញជំងឺនេះកើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយគត់ ពុំមានមេរោគនេះនៅក្នុងតំបន់យើងទេ ។ មេរោគ Machupo គេរកឃើញមានផ្ទុកនៅក្នុងទឹកនោម លាមក ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ។ល។ វាអាចចំលងមកមនុស្សតាមរយៈការប៉ះពាល់ទៅលើ ទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupo ជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។ មេរោគ Machupo មិនអាចរស់នៅក្នុងកន្លែងស្ងួតបានទេ ដូចជាម្សៅស្ងួត ឫក៏គ្រាប់ថ្នាំជាដើម ។ ដូច្នេះពត៌មានដែលបាន ផ្សព្វផ្សាយកន្លងមកនេះជាពត៌មានមិនពិតទេ ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះឱសថ​

Paracetamol ប្រភេទ​ P 500 មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ​ paracetamol ប្រភេទ​ P 500 ដែលមានរូបភាពនឹងអត្ថបទដូចមានក្នុងរូបភ្ជាប់មកជាមួយនេះ​ ដែលឱសថនេះមិនមានចុះបញ្ជិកាជាមួយក្រសួងសុខាភិបាល​ទេ​ ហើយក្រោយពីស្រាវជ្រាវឃើញថាមិនមានឱសថប្រភេទនេះចរាចរលើទីផ្សារយើងនោះទេ។​

ពត៌មានបន្ថែមសូមទូរស័ព្ទៈ ១១៥ មិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

parcetamole P 500.sm   Video 60Buzz