Date: 25/October/2017
សេចក្តីណែនាំ របស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ការជំងឺ និងបញ្ហាសុខភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
Date: 12/October/2017 | Updated: 20/October/2017
សេចក្តីជូនពត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញកូនប្រជាពលរដ្ឋ កើតមកមិនប្រក្រតីដោយសារឥទ្ធិពលនៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក។
Date: 09/October/2017
នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលរបាយការណ៏ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះ ទំហំធំនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្ន បង្ការការឆ្លងជំងឺផ្តាសាយធំនេះ ។ តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថ សំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។ សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
Date: 30/September/2017
ដោយយោងទៅតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីការព្យាករ
Date: 26/September/2017
សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
ព័ត៌មានស្តីពី
ករណីជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis) នៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន នូវព័ត៌មានស្តីពីករណី ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ហៅថា Trichinellosis) ដែលកំពុងកើតមាននៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ធំ និងសេចក្តីអំពាវរបស់ ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការណ៍បង្ការជំងឺនេះ។ ក្រោយពីទទួលបាននូវព័ត៌មាន ពីករណីជំងឺខាងលើនេះ ភ្លាមៗ ក្រសួងសុខាភិបាលបានចាត់ក្រុមការងារ ដែលមានក្រុម ឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមជាមួយមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដោយសហការជាមួយ មន្ទីរសុខាភិបាលខេត្តកំពង់ធំ មន្ទីរពេទ្យខេត្តកំពង់ធំ និងមន្ទីរពេទ្យថ្នាក់ជាតិ ដោយមានការចូលរួមពីតំណាង អង្គការសុខភាពពិភពលោកផងដែរនោះ ចុះស្រាវជ្រាវជាបន្ទាន់នៅទីតាំងដែលកើតហេតុ ខាងលើ ដែលក្រសួង សូមជម្រាបជូនដូចខាងក្រោមនេះ ៖...
Read more: សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា