Date: 10/Feb/2017

កន្លងមកថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ទទួលបានរបាយការណ៏ពីការកើនឡើងនៃជំងឺ ពងបែកនៅលើដៃជើងនិងក្នុងមាត់ ។ ហេតុដូច្នះ យើងខ្ញុំសូមណែនាំឲ្យឪពុកម្តាយ និងអាណាព្យាបាលកុមារ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងរកការព្យាបាលជាបន្ទាន់ នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីទទួលការព្យាបាល សមស្រប ជាពិសេសកុមារដែលមានរោគសញ្ញាគ្រោះថ្នាក់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យឯកទេសកុមារជាបន្ទាន់ ។​ រោគសញ្ញាគ្រោះថ្នាក់រួមមាន ក្អូួតបន្ត ប្រកាច់ កន្ត្រាក់ដៃជើង ទន់ដៃជើង ។

ពត៌មានបន្ថែមសូមមើលខ្សែវីដេអូខ្លី និងសារអប់រំ សំនួរចំលើយដែលមានភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទូរស័ព្ទមកលេខ ១១៥ (ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ)។

HFMD 10 02 2017.sm   HFMD vdo  

Date: 09/Feb/2017

សិក្ខាសាលាស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងតាមព្រំដែននៅតំបន់ចង្កោមខេត្តផ្នែកខាងត្បូងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលប្រព្រឹត្តទៅនៅក្រុងស្វាយរៀង ពីថ្ងៃទី ៩ ដល់ ១០ កុម្ភៈ ឆ្នាំ ២០១៧ ។
ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ភាគីកម្ពុជា
ខេត្តតៃណិញ និងឡុងអាន ភាគីវៀតណាម
គោលបំណងសិក្ខាសាលា
១. ពង្រឹងការអនុវត្តន៏ឧបករណ៏រួមគ្នា ក្នុងការតាមដាន អង្គេតស្រាវជ្រាវ និងឆ្លើយតបជំងឺរាតត្បាត
២. ផ្លាស់ប្តូរពត៌មានជំងឺឆ្លង និងព្រឹត្តិការសុខភាពសាធារណៈ ដែលកើតមានតាមព្រំដែន
៣. ផ្លាស់ប្តូរដកពិសោធន៏គ្នា ក្នុងការបង្ការនិងឆ្លើយតបជំងឺឆ្លង
៤. បង្កើតផែនការរួម ក្នុងការពង្រឹងសមត្ថភាពបន្ថែម និងសហការគ្នា បង្ការ និងឆ្លើយតបជំងឺឆ្លង និងរាតត្បាត។

Cross border workshop1.sm   Cross border workshop2.sm 

Date: 25/Jan/2017

លោកវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វេរភាគីដារ ខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺឆ្លងនៅតាមព្រំដែន និងណែនាំឲ្យសហការជាមួយស្ថាប័នពាក់ព័ន្ធបំរើការងារ តាមព្រំដែនពង្រឹងការត្រួតពិនិត្យអាហារទំនិញនាំចូល និងវត្ថុធាតុដើមនាំចូល ព្រោះកន្លងមកនេះមានការផ្ទុះឡើងនៃការពុលចំណីអាហារមានការកើនឡើង ដោយសារការរៀបចំ ទុកដាក់មិនមានអនាម័យ និងវត្ថុធាតុដើមរៀបចំអាហារមិនមាន គុណភាព និងមានជាតិពុល ៕

Tbong Khmum1.sm  Tbong Khmum2.sm  Tbong Khmum3.sm  Tbong Khmum4.sm  

Date: 17/Jan/2017

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល សម្រាប់ពង្រឹងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារ​នៅតាមបណ្តារាជធានី-ខេត្ត៖

សូមអានខ្លឹមសារដើមទាំងស្រុងនៃសេចក្តីណែនាំនេះ​ ដូចមានភ្ជាប់ជូនមកជាមួយ។

Guideline food safety.sm

Date: 12/June/2020


គោលការណ៍ណែនាំជាតិ ស្តីពីការធ្វើរោគវិនិច្ឆ័ និងព្យាបាល ការពុលសារធាតុមេតាណុល ក្នុងប្រទេសកម្ពុដា

METHANOL POISONING: Cambodian National Guidelines for Diagnosis and Treatment

Downlaod  KH  |  EN


National guidline for Clinical Management of Dengue

Download.pdf 


Date: 17/Jan/2017

National Policy and Strategy to Combat AMR

- KH-Cambodia_National_Policy_to_Combat AMR_2_July_2014.pdf

- KH-Cambodia_Strategy_to_Combat _AMR-3_years_22_July_2014(FINAL).pdf

- Eng-Cambodia_National_Policy_to_Combat AMR_2_July_2014(FINAL).pdf

- Eng-Cambodia_Strategy_to_Combat _AMR-3_years_22_July_2014.pdf