Date: 13/June/2017

EPI course 2017 3 1ថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ដើម្បីជម្រាបជូនពីកិច្ចដំណើការនៃវគ្គបណ្តុះ បណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍រយៈពេល ០៦ ខែ ក្រោមអធិបតីភាពរបស់លោកវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតំណាងអង្គការ សុខភាពពិភពលោក និងអង្គការ US CDC ហើយក្នុងនោះក៍មានប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល ០៩ រូប មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កណ្តាល បន្ទាយមានជ័យ កោះកុង និងព្រះសីហនុ។ ព្រមជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតក៍បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាល ទី៧ អេពីដេមីសាស្រ្តអនុវត្តន៍រយៈពេល ៦ខែ ដើម្បីកសាងសមត្ថភាពមន្ត្រីសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ចំណេះដឹងនិងសមត្ថភាពដែលទទួលបាននឹងមានលទ្ធភាព៖
១. រកឃើញរាល់ជំងឺរាតត្បាតទាន់ពេលវេលាដែលកើតមាននៅ មូលដ្ឋាន
២. មានសមត្ថភាពអង្កេតស្រាវជ្រាវរកអត្តសញ្ញាណនិងប្រភព ជំងឺរាតត្បាត
៣. មានសមត្ថភាពឆ្លើយតបជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាព

EPI course 2017 1.sm   EPI course 2017 2.sm

Date: 24/May/2017

Baby Vaccine

ក្រសួងសុខាភិបាលសូមបដិសេធទាំងស្រុងនូវពត៌មានដែលបាន ចុះផ្សាយក្នុងទូរទស្សន៏ក្នុងស្រុកមួយ ដែលបានដកស្រង់សំដីពីគ្រូពេទ្យម្នាក់និយាយថា កុមារកម្ពុជាអាយុក្រោម ១ឆ្នាំ ចំនួន ៥០% កំពុងប្រឈមនឹងជំងឺក្អកមាន់ ព្រោះថា៖
១. ការចាក់ថ្នាំបង្ការកុមារបានគ្របដណ្តប់លើសពី ៩០%
២. យើងមិនដែលរកឃើញករណីជំងឺក្អកមាន់ទេ
ពត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល

Date: 20/May/2017

Seasonal Fluតាមការស្រាវជ្រាវរកឃើញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដែលបង្កឲ្យមានគ្រុនក្តៅ ឈឺក ក្អកស្ងួត និងអាចវិវត្តន៏ទៅហត់ធ្ងន់ធ្ងរ ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅជាហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ពិសារទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយបានឈ្មោះ Tamiflu ។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
សំរាប់ពត៌មានបន្ថែម ឫរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឫកន្លែងធ្វើការ សូមទាក់ទងលេខ 115។

Date: 14/May/2017

ការប្រើ​ប្រេងឆាឫខ្លាញ់រហូត​មានពណ៌​ខ្មៅដើម្បី​ចៀន​ម្ហូប​អាហារ​ផ្សេងៗ ​មិន​មាន​ផល​ល្អចំពោះ​សុខ​ភាព​ឡើយ និងអាចប្រឈមនឹងជំងឺមហារីក ហើយ​មន្ត្រីសុខាភិ​បាល​ទទូច​ឱ្យ​ពលរដ្ឋ​ប្តូរ​ទម្លាប់​នេះ​ចេញ៕​

សូមទស្សនាសេចក្តីរាយការណ៍ពិស្តារដូចតទៅ៖ សារព័ត៌មានតោះអាន

fry oil

Date: 26/Apr/2017 | Updated: 04/May/2017

រដូវភ្លៀងឈានចូលមកដល់ហើយ បងប្អូនអាចរងគ្រោះគ្រោះថ្នាក់ដោយសារន្ទះ សូមអានសារអប់រំទាក់ទងការការពារសុខភាពទាក់ទងនឹងរន្ទះ និងការសង្គ្រោះបឋម ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ និងជួយសង្គ្រោះបឋមដល់អ្នករងគ្រោះ ។ ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ។

Thunder light 4.sm Thunder light1 smThunder light 2 sm