Date: 06/February/2018

ក្រសួងសុខាភិបាល ត្រៀមលក្ខណៈឆ្លើយតប ជំងឺគ្រុនឈាមឆ្នាំ២០១៨ ដែលជាឆ្នាំអាចរាតត្បាត ជំងឺគ្រុនឈាមមានទ្រង់ទ្រាយធំ និងសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាជនចូលរួមទាំងអស់គ្នា ៕
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Dangue 2018 vdo  

Date: 02/February/2018

Dangue review02022018smកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល សូមផ្តល់សារជូនដំណឹង និងអនុសាសន៍ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨ និងវិធានការណ៍
ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ពុទ្ធសករាជ ២៥៦១
ធ្វើនៅ ភ្នំពេញ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨

ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ DENV1 DENV2 DENV3 និង DENV4 តាមរយៈមូសខ្លាញីខាំចំលងទៅមនុស្ស។​ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមឃើញថា ជំងឺគ្រុនឈាមឆ្នាំ ២០១៧ បានថយចុះចំនួន ១២០% បើប្រៀបធៀបឆ្នាំ ២០១៦ ។ ប៉ុន្តែតាមការវិភាគស៊ីជំរៅឃើញថាជំងឺគ្រុនឈាមមានការកើនឡើងលើមនុស្សពេញវ័យ និងមនុស្សចាស់ក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយពីឆ្នាំ ២០១៥ ២០១៦ និង២០១៧។ លើសពីនេះទៅទៀតតាមការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងម្តងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង បានន័យថាការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២ ហេតុនេះឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត។ ក្នុងអំឡុង ៣សប្តាហ៍ដំបូងនៃឆ្នាំ២០១៨នេះបានសង្កេតឃើញថា ករណីជំងឺគ្រុនឈាមសរុបមានចំនួន ៣១៦ និងស្លាប់ ១ ករណី មានន័យថា ករណីឈឺកំពុងកើនឡើងចំនួន១៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧ ដែលមានតែ១៣៨ករណី និងគ្មានករណីស្លាប់។
ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមឆ្នាំ ២០១៨នេះបានទាន់ពេលវេលា កម្មវិធីជាតិសូមអំពាវនាវដល់ មន្ទីរសុខាភិបាលរាជធានីខេត្ត និងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិត្រូវ ក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់ដូចខាងក្រោម៖​

Read more: កម្មវិធីជាតិប្រយុទ្ធនឹង ជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ...

Date: 30/January/2018

ទូរស័ព្ទលេខ ១១៥ បានផ្តល់ពត៌មានទាន់ពេលវេលាក្នុងការទប់ស្កាត់ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងទៀត ។
សូមជួយផ្សព្វផ្សាយលេខ ១១៥ ដើម្បីរួមគ្មាទប់ស្កាត់ជំងឺរាតត្បាតក្នុងសហគមន៏យើង ។

Hotline115 H5N1 Clip

Date: 26/January/2018

AET Cohort7 6ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានការរៀបចំសន្និសិទ្ធស្តីពី អេពីដេមីសាស្រ្ត និងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអំពីអេពីដេមីសាស្រ្តអនុវត្ត ជូនដល់មន្រ្តីសុខាភិបាលជំនាន់ទី៧ និងមន្រ្តីបសុព្យាបាលជំនាន់ទី៤ ដោយមានការសហការរៀបចំរវាងក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានការគាំទ្រ បច្ចេកទេស និងធនធានដោយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ។ នេះជាការខិតខំរបស់ក្រសួងទាំងពីរ ក្នុងការផលិតធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងថ្មីៗ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ពួកគេ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។

គោលបំណងនៃសន្និសីទនេះមានដូចខាងក្រោម ៖
១. ចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងអេពីដេមីសាស្រ្តអនុវត្តនៅកម្ពុជា
២. ពង្រឹងបណ្តាញទាក់ទងគ្នាផ្នែកអេពីដេមីសាស្រ្ត
៣. លើកកំពស់យុទ្ធសាស្រ្ត សុខភាពរួមតែមួយ (មនុស្ស សត្វ បរិស្ថាន)
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
អ្នកនាំពាក្យក្រសួងសុខាភិបាល

AET Cohort7 1.sm​   AET Cohort7 2.sm   AET Cohort7 4.sm   AET Cohort7 5.sm   

Date: 25/January/2018
 
      ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជំរាបជូនសាធារណជនទាំងអស់ជ្រាបអំពីករណីពុល ដោយ​​​សារបរិភោគត្រីក្រពត នៅខេត្តកោះកុង ដែលសរុបករណីពុលចំនួន១០នាក់ (ក្នុងនោះស្លាប់១នាក់ ហើយអ្នកដែលបានពុលចំនួន៩នាក់ទៀត បាន​ដាក់​ឲ្យ​សំរាកនៅមន្ទីរពេទ្យ​ខេត្តកោះកុង (ចំនួន៣នាក់) និងមន្ទីរពេទ្យបង្អែក ស្រែអំបិល (ចំនួន៦ នាក់)។
ករណីស្លាប់១នាក់ខាងលើនេះ គឺជាបុរសអ្នកនេសាទ មានសភាពពុលធ្ងន់ធ្ងរជាងគេ មានអាយុ ៣៦ឆ្នាំ រស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលបានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់​​​ពីចាប់បានត្រីក្រពតទំងន់៦គីឡូក្រាម រួចយកមកបរិភោគជាមួយ​អ្នកនេសាទ៩នាក់​ទៀតនោះ។ ដោយមានការយកចិត្តទុកដាក់ជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់​នេះ ​មាន​សភាពធូរស្រាលច្រើនហើយ។

ទាញយកសេចក្តីប្រកាសទាំងស្រុង៖ Download