Date: 24/August/2017
ប្រទេសជិតខាងយើងកំពុងមានការរាតត្បាតជំងឺគ្រុនឈាម ដើម្បីបង្ការកុំឲ្យប្រទេសយើងផ្ទុះជំងឺគ្រុនឈាម សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានបងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុតឫរាយការណ៏តាមលេខទូរស័ព្ទ 115 ។
Date: 21/August/2017
ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ លោកវេជ្ជ. កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម ព្រមទាំងមន្រ្តីស្រុកប្រតិបត្តិក្រូចឆ្មារ មេភូមិ ប្រជាពលរដ្ឋ និងសិក្សានុសិស្យ បានចូលរួមផ្សព្វផ្សាយការបង្ការជំងឺគ្រុនឈាម។
Date: 19/August/2017
ធនាគារពិភពលោកនៅកម្ពុជា បានចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន បង្ហាញពីការទទួលស្គាល់ វឌ្ឍនភាពនិងដំណើររីកចម្រើននៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសការយកចិត្តទុកដាក់ លើការគាំពារសុខភាពប្រជាជនក្រីក្រ និងជនងាយរងគ្រោះដូចជាជនចាស់ជរា និងជនពិការជាដើម។ នៅក្នុងអត្ថបទរបស់ធនាគារពិភពលោកចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ បានឆ្លុះបញ្ចាំងពីការគិតគូរអំពីអនាគតរបស់កុមារកម្ពុជា ដោយបានធ្វើឲ្យមានវឌ្ឍនភាពខ្លាំង ក្នុងការថែទាំសុខភាពរបស់ពួកគេ។ អត្រាស្លាប់របស់ម្តាយ និងកុមារបានថយចុះយ៉ាងច្រើន ហើយបច្ចុប្បន្ននេះ មានមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិសុខភាពនៅទូទាំងប្រទេស កំពុងផ្តល់សេវាសុខាភិបាល ប្រកបដោយសមធ៌ម គុណធ៌ម ប្រសិទ្ធិភាព និងគុណភាពដែលប្រជាពលរដ្ឋ បាននិងកំពុងប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ធនាគារពិភពលោកក៏បានលើកឡើងផងដែរថា ស្ថានភាពគឺពិតជាខុសប្លែកគ្នាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ នៅពេលដែលការទទួលបានសេវាសុខភាព គឺមានជួបឧបសគ្គសម្រាប់ប្រជាជនក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយ៉ាល។ តាមរយៈមូលនិធិសមធម៌ ប្រជាជនក្រីក្រជាង ៣ លាននាក់ ដែលពេលនេះបានទទួលការពិនិត្យថែទាំ និងព្យាបាលដោយរដ្ឋជាអ្នកបង់ថ្លៃជួស។
Read more: ការទទួលស្គាល់នូវ វឌ្ឍនភាព និងការរីកចម្រើនក្នុង វិស័យសុខាភិបាលកម្ពុជា
Date: 18/August/2017
ដោយយោងទៅលើសេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញ អំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះ និងអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង លិចទឹក និងអាចបង្កជាទឹកជំនន់ភ្លាមៗ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំសំខាន់ៗ ក្នុងការបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុ។ សូមទស្សនានូវវីដេអូ និង សារអប់រំខ្លី ដែលភ្ជាប់មកជាមួយនេះ និងសូមអរគុណដល់ BEST TV ។ ពត៌មានបន្ថែម ឫរាយការជំងឺរាតត្បាត ឫកើតឡើងច្រើនខុសធម្មតា សូមទាក់ទងលេខ ទូរស័ព្ទទាន់ហេតុការដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ទលេខ 115 ។
Date: 09/August/2017
នាពេលថ្មីៗនេះ ប្រទេសក្នុងតំបន់យើង បានរាយការណ៏ពីការរាតត្បាតខ្លាំងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់មកដល់ហើយ ដែលជារដូវដែលមានការឆ្លងជំងឺផ្តាសាយធំផងដែរក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះ នៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ ។ តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឫរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឫកន្លែងធ្វើការ សូមទាក់ទងលេខ 115