Date: 06/July/2017

GMS 07 2017.1a

គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឩត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានសមាជិកគណៈប្រតិភូមកពី ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ បានចូលរួមសិក្ខាសាលាក្នុងមហាអនុតំបន់ទន្លេមេគង្គ គាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៏អាសុី ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែកក្កដា ឆ្នាំ២០១៧ ។ មានកិច្ចប្រជុំចំនួន៣ ក្នុងរយៈពេល៣ថ្ងៃនេះ
ទី១ កិច្ចប្រជុំក្រុមការងារទាក់ទងនឹង ការពង្រឹងសមត្ថភាពធនធានមនុស្ស
ទី២ កិច្ចប្រជុំក្រុមការងារពង្រឹងកិច្ចសហប្រតិបត្តិការ សុខភាពសាធារណៈនៅតាមព្រំដែនប្រទេសជិតខាង
ទី៣ ពិធីអបអរសាទរបើកគំរោងសន្តិសុខសុខភាព នៃប្រទេសក្នុង មហាអនុតំបន់ទន្លេមេគង្គ

GMS 07 2017.2.sm  GMS 07 2017.3.sm  GMS 07 2017.4.sm  GMS 07 2017.5.sm  GMS 07 2017.6.sm  GMS 07 2017.7.sm

Date: 03/July/2017
 
ក្រសួងសុខាភិបាលប្រារព្វទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុណឈាម ក្រោមប្រធានបទៈ រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯ.ឧ វេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌ័ សែនសុខ រាជធានីភ្នំពេញ 03/07/2017។
សូមបងប្អូនចូលរួមទាំងអស់គ្នាក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានបងប្អូន សូមផ្តល់ពត៌មានទៅ មន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុត ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ។
Dengue 03072017
 

Date: 23/June/2017

Malaria 06 2017

សូមបងប្អូនរួមគ្នា បង្ការ និងទប់ស្កាត់ កុំឲ្យមានការចំលង ជំងឺគ្រុនចាញ់ ជាពិសេសបងប្អូនដែលរស់នៅក្នុងព្រៃ និងអ្នកចំណាកស្រុក ឬបងប្អូនដែលរស់នៅចល័ត ត្រូវដេកក្នុងមុងជានិច្ច និងត្រូវរកការព្យាបាល ជាបន្ទាន់បើសង្ស័យថា មានជំងឺគ្រុនចាញ់។

Date: 19/June/2017

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងទីក្រុងសៀមរាប មានប្រារព្វសិក្ខាសាលាខេត្តជាប់ព្រំដែន ស្តីអំពីការគ្រប់គ្រង និងលុបបំបាត់ ជំងឺគ្រុនចាញ់ រយៈពេលពីរថ្ងៃ គឺ ថ្ងៃទី ១៩ ដល់ ២០ ខែមិថុនា ដែលមានសិក្ខាកាមមកពី ប្រទេសកម្ពុជា(ខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគីរី) ប្រទេសឡាវ(ខេត្តចំប៉ាសាក់) ប្រទេសថៃ(ខេត្តអ៊ូបុន និង ស៊ីសាកេត) ។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
១) ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់
២) ពិភាក្សាពីយន្តការក្នុងការផ្លាស់ប្តូរពត៌មាន
៣) ពិភាក្សាពីចំនុចខ្វះខាត និងបញ្ហាប្រឈមក្នុងការធ្វើអន្តរាគមន៍ នូវប្រជាជនដែលធ្វើចំណាកស្រុក
៤) បង្កើតនូវផែនការសកម្មភាព សំរាប់ការគ្រប់គ្រងនិងលុបបំបាត់ជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ឡាវ និង ថៃ។

Cross boarder June 17.a1  Cross boarder June 17.b1  Cross boarder June 17.c1  

Date: 13/June/2017

EPI course 2017 3 1ថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ដើម្បីជម្រាបជូនពីកិច្ចដំណើការនៃវគ្គបណ្តុះ បណ្តាលអេពីដេមីសាស្រ្តអនុវត្តន៍រយៈពេល ០៦ ខែ ក្រោមអធិបតីភាពរបស់លោកវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតំណាងអង្គការ សុខភាពពិភពលោក និងអង្គការ US CDC ហើយក្នុងនោះក៍មានប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល ០៩ រូប មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កណ្តាល បន្ទាយមានជ័យ កោះកុង និងព្រះសីហនុ។ ព្រមជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតក៍បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាល ទី៧ អេពីដេមីសាស្រ្តអនុវត្តន៍រយៈពេល ៦ខែ ដើម្បីកសាងសមត្ថភាពមន្ត្រីសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ចំណេះដឹងនិងសមត្ថភាពដែលទទួលបាននឹងមានលទ្ធភាព៖
១. រកឃើញរាល់ជំងឺរាតត្បាតទាន់ពេលវេលាដែលកើតមាននៅ មូលដ្ឋាន
២. មានសមត្ថភាពអង្កេតស្រាវជ្រាវរកអត្តសញ្ញាណនិងប្រភព ជំងឺរាតត្បាត
៣. មានសមត្ថភាពឆ្លើយតបជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាព

EPI course 2017 1.sm   EPI course 2017 2.sm