Date: 21/Dec/2016 | Updated: 03/JAN/2017

ថ្មីៗនេះមានការរីករាលដាលនៃជំងឹផ្តាសាយបក្សីនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលបណ្តាលឲ្យមានការសំលាប់សត្វបក្សីប្រមាណជិត២លានក្បាលដើម្បីបង្ការការឆ្លងរាត្បាតមកមនុស្សនៅទីនោះ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពិធីចូលឆ្នាំសកល ចូលឆ្នាំចិន វៀតណាមនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ១១៥ ។
សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។

H5N1   115 CDC   Flu Jan 17

Date: 17/Dec/2016

អបអរសាទរទិវាលាងសម្អាតដៃពិភពលោក
តើអ្នកដឹងទេ?
ការលាងសម្អាតដៃប្រៀបានដូចជាអ្នកបង្កើតវ៉ាក់សាំងការពារជំងឺរាក និងជំងឺផ្លូវដង្ហើម ខ្លួនអ្នក និងអ្នកដទៃ
ព្រោះការលាងសម្អាតដៃ ការពារកុំឲ្យមានជំងឺរាកបាន ៣១% និង ការពារជំងឺផ្តាសាយ និងផ្លូវដង្ហើបាន ២១%
ដូច្នេះសូមលាងសម្អាតដៃជាមួយសាប៊ូ ឫជាមួួយហ្សែល (gel) ក្រោយពេលចេញពីបង្គន់ មុនពេលបរិភោគអាហារ មុនពេលបញ្ចុកអាហារកូន មុនពេលរៀបចំអាហារ ។ល។
សូមមេត្តាជួយ share បន្ត !
ពត៌មានបន្ថែមទាក់ទងលេខ ១១៥

Wash hands1.sm  Wash hands2.sm  Wash hands3.sm  Wash hands4.sm  

Date: 13/Dec/2016

សេចក្តីប្រកាសពត៌មានរួម ស្តីអំពីការរួមគ្នាកាត់បន្ថយឳសថសំរាប់ព្យាបាល សំលាប់មេរោគ (ឳសថអង់ទីប៊ីយោទិក) ។
Joint Press Release on Combating Antibiotic Resistance.

Antibiotic Dec16.sm 

ហើយអាទិត្យនេះជាអាទិត្យយល់ដឹងអំពីថ្នាំសំលាប់មេរោគ (ថ្នាំផ្សះ) ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ធ្នូ ។ ដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការប្រើថ្នាំសំលាប់មេរោគឲ្យត្រឹមត្រូវ ៕ សូមជួយផ្សព្វផ្សាយតៗគ្នា ៕

This is Antibiotic Awareness Week in Cambodia - Dec 12-18 It is the responsibility of us all to use antibiotics sensibly so please pass this message on

Antibiotic week 

Date: 12/Dec/2016

យុទ្ធនាការសប្តាហ៍យល់ដឹងអំពីឱសថអង់ទីប៊ីយូទីក (Antibiotic) ៖

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការសប្តាហ៍យល់ដឹងអំពីឱសថ Antibiotic នៅសណ្ឋាគារហុីម៉ាវ៉ារី ភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក អង្គការ និងមន្ត្រីសុខាភិបាលមួយចំនួនផងដែរ។ ការយល់ដឹងនេះ មានសារៈសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពស៊ាំឱសថអង់ទីប៊ីយូទីកនៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានទទួលបានពីលោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

Antibiotic dec 12.1.sm  Antibiotic dec 12.2.sm  Antibiotic dec 12.3.sm

 

Date: 12/Dec/2016

Kg.Chhnang Dec 16.1ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខ អ្នកជំងឺពុលស្រាសដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៖

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយទឹកចិត្តយកចិត្តទុកដាក់ប្រកបដោយកាយវិការគិតគូរ លើសុខទុក្ខប្រជាពលរដ្ឋទូទៅ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសសុខាភិបាល បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខអ្នកជំងឺដែលពុលស្រាសនៅខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដោយបានដឹកនាំគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ចុះជួយពិនិត្យព្យាបាលបន្ថែមលើក្រុមគ្រូពេទ្យខេត្តនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចដ៏មមាញឹកគួរអោយកោតសរសើរ។ តាមការពិនិត្យ សាកសួរអ្នកជំងឺ និងពិភាគ្សាវិភាគតាមរោគសញ្ញាដែលបានកើតឡើង បានបង្ហាញថាអ្នកជំងឺបានពុលស្រាសដែលបណ្តាលមកពីស្រាសមានជាតិមេតាណុលខ្ពស់ហួសកំរិត។

Read more: រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺពុលស្រាស ដែលសម្រាកព្យាបាលនៅ...