ករណីជំងឺគ្រុនឈាមឆ្នាំ២០១៦នេះ មានការកើនឡើងបើប្រៀបធៀប នឹងឆ្នាំ២០១៥ ក្នុងរយ:ពេលដូចគ្នា។
បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិរកឃើញថា រាជធានី-ខេត្តដែលមានអត្រាជំងឺគ្រុនឈាមលើសគេគឺ : ខេត្ត មណ្ឌលគិរី ព្រះវិហារ កំពង់ធំ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង បន្ទាយមានជ័យ ភ្នំពេញ កណ្តាល ។ មន្ទីរសុខាភិបាល រាជធានី-ខេត្តទាំងនេះ កំពុងបើកធ្វើយុទ្ធនាការ បំបាត់មូស និងបំបាត់កន្លែងកើតដង្កូវទឹក និងអប់រំដល់ ប្រជាពលរដ្ឋ ។ សូមបងប្អូនចូលរួមទាំងអស់គ្នាក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម ។ សំរាប់ពត៌មានបន្ថែម ឫ ចង់រាយការណ៏ជំងឺសូមទាក់ទងមកលេខ 115 ។
សូមចុច 115 (ដោយឥតគិតថ្លៃ) ដើម្បីស្តាប់ជំងឺឆ្លងកើតឡើងថ្មីៗ វិធានការបង្ការ និងរាយការណ៏ជំងឺរាត្បាត ឫ សួរពត៌មានបន្ថែមស្តីពីជំងឺឆ្លង ។
រដូវភ្លៀងជារដូវដែលមានការឆ្លងជំងឺផ្តាសាយច្រើនដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ឆ្នាំនេះមេរោគផ្តាសាយដែលបង្កជំងឺផ្តាសាយភាគច្រើនគឺ ប្រភេទ H1H1 pdm ។ ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយ ។ រោគសញ្ញាដែលបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅជាហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាពសំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។ ពត៌មានបន្ថែម ឫរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឫកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការការចំលងជំងឺផ្តាសាយ ដូចខាងក្រោម៖
រូបភាពសកម្មភាពលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចុះធ្វើបេសកកម្មនៅខេត្តត្បូងឃ្មុំ ស្តីពីប្រព័ន្ឋតាមដាន និងឆ្លើយតបជំងឺរាតត្បាត ។
Activities picture, Dr. Ly Sovann, CDC director has a mission at Tboung Khmom province for Surveillance and response system supervision.
រដូវភ្លៀងជារដូវដែលមានការឆ្លងជំងឺផ្តាសាយច្រើនដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយ ។
រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។
សូមទស្សនាភាពយន្តអប់រំខ្លីខាងក្រោម ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ៖