នៅវេលាព្រឹក​ ថ្ងៃទី​ ៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ បានចុះត្រួតពិនិត្យវិធានការបង្ការជំងឺ​ ហ្សុីកា​ (Zika)​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ និង​ សៀមរាប​ ។​ ឯកឧត្តមបានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិទាំងពីរយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការនិងទប់ស្កាត់ជំងឺ ​ ហ្សីុកា​ និងជំងឺឆ្លងផ្សេងៗទៀត​ ។​ ឯកឧត្តមក៏បានកោតសសើខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់​ ពីសមត្ថភាពដើម្បីបង្ការសុខភាពប្រជាពលរដ្ឋ​ព្រោះលោក​ លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ​ ។

Quarantine1.sm   Quarantine2.sm   Quarantine3.sm   Quarantine4.sm  

សូមបងប្អូនទស្សនាកិច្ចសន្ទនាទាក់ទងទៅនឹងចំណេះដឹងជំងឺ ហ្សុីកា (Zika)  ដូចខាងក្រោម។

Zika TV

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបាន ជ្រាបថាមានការកើនឡើងនូវចំនួនអ្នកជំងឺហ្ស៊ីកា (Zika)នៅក្នុងតំបន់អាស៊ី មានដូចជាប្រទេសឡាវ​រកឃើញ២ករណីចន្លោះឆ្នាំ២០១២ដល់២០១៥ វៀតណាម២ករណីក្នុងឆ្នាំ២០១៦ ថៃ៩៧ករណី​ក្នុងឆ្នាំ​២០១៦ សឹង្ហបុរី១១៥ករណីក្នុងឆ្នាំ២០១៦ ម៉ាឡេស៊ី​មាន១ករណីក្នុងឆ្នាំ២០១៦។​ នៅប្រទេសកម្ពុជាចាប់ពី​ឆ្នាំ២០០៧ដល់ឆ្នាំ២០១០ រកឃើញជំងឺហ្ស៊ីកាចំនួន៧ករណី សុទ្ធតែជាសះស្បើយនិងពុំរកឃើញមាន​ករណី​កុមារមានក្បាលតូច ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្នពុំរក​ឃើញ​ករណីហ្ស៊ីកាទៀតទេ។ មេរោគ​​​Zikaទាំង៧ករណីនេះ ជា​មេរោគ​ក្នុងស្រុកមិនមែននាំចូល​ពីប្រទេស​ទ្វីបអាមេរិកនិងអាហ្វ្រិកទេ។

សូមអានពត៌មានពិស្តានៅ ClickHere ទីនេះ

វីរុស Zika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និងTanzania នែទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និង អាសុីប៉ាស៊ីហ្វិក។

Read more: ពត៌មានអំពីមេរោគ Zika

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំថា រថយន្តដឹកសពរបស់មន្ទីពេទ្យមិនត្រូវយកថ្លៃសេវាពីប្រជាពលរដ្ឋទេ ។

សូមចុចអាច ClickHereទីនេះ