Date: 1/Dec/2016
ឯកឧត្តមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចួលរួម
បើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោមការជំនួយឧបត្ថម្ភពីធនាគា រអភិវឌ្ឍន៏អាស៊ី ។
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិ ឆ្នាំ២០០៥ (IHR2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ
សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព នៅតាមច្រកចេញ-ចូល ។
Date: 30/Nov/2016
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្តល់បទសម្ភាសន៍ផ្ទាល់នៅវិទ្យុ FM102 ស្តីពីយល់ដឹងអំពីជំងឺ ហ្សុីកា (Zika) ៕
Date: 29/Nov/2016
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកអង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍លើកទី ៨ ដែលកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារអប្សារាបាលេសខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្តសៀមរាប លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលោកបណ្ឌិត Alden Henderson តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក USCDC លោកវេជ្ជបណ្ឌិត Dionisio Herrera ប្រធានអង្គការ TEPHINET និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាលផងដែរ។Read more: ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីបើក...
Date: 26/Nov/2016
កិច្ចប្រជុំ៖ សហការណ៏ជាមួយមន្រ្តីជំនាញជប៉ុនមកពីទីក្រុងតូក្យូ ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៏ក្នុងការតាមដានភាពស៊ាំនៃថ្នាំផ្សះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕
Latest Articles
- សូមកុំប៉ះពាល់ មាន់-ទា ដែលឈឺ រឺ ងាប់
- សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី A/H5N1 លើបុរសអាយុ២៨ឆ្នាំ នៅស្រុកចំការលេី ខេត្តកំពង់ចាម
- បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
- អបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា
- ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍ សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម»