Date: 14/Nov/2016
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សូមយកឱកាសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៦ នេះ សូមថ្លែងនូវការកោតសរសើរដល់ស្មារតីលះបង់ខ្ពស់របស់លោក លោកស្រី ក្រុមឆ្លើតបបន្ទាន់ និងមន្ត្រីចត្តាឡីស័ក (មន្រ្តីសុខាភិបាលការពារសុខភាពតាមព្រំដែន) នៅទូទាំងប្រទេសដែលកំពុងយាមប្រចាំការ ដោយតាមដានជាប់ជានិច្ចនូវស្ថានភាពជំងឺរាត្បាត និងត្រៀមលក្ខណៈឆ្លើយតបជាប់ជានិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ។ សូមជូនពរលោក លោកស្រី ទាំងអស់ មានសុខភាពល្អបរិបូណ៌ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លានេះ ។
ដោយគោរពបំផុតពី វេជ្ជបណ្ឌិត លី សូវ៉ាន់
Date: 10/Nov/2016
សេចក្តីប្រកាសព័ត៌មានស្តីពី
សូួមអានខ្លឹមសារដើមទាំងស្រុ
អ្នកនាំពាក្យក្រសួងសុខាភិបា
Date: 05/Nov/2016
សូមអាន សេចក្តីប្រកាសក្រើនរំលឹករបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការបង្ការជំងឺឆ្លងបណ្តាលមកពីវីរុសហ្សីកា (ZIKA VIRUS) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោមនេះ៖
Date: 31/Oct/2016
ក្រសួងសុខាភិបាលបានណែនាំអោយប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនៅក្នុងពិធីបុណ្យអ៊ុំទូកខាងមុខ។ សូមទស្សនាវីដេអូខាងក្រោម៖
Date: 27/Oct/2016
បើមិនមានវិធានការរួមគ្នាដ៏ប្រសិទ្ធិភាពក្នុងការបង្ការភាពស៊ាំរបស់ថ្នាំផ្សះទេ ពិភពលោកយើងនឹងមិនមានថ្នាំផ្សះ សំរាប់ព្យាបាលសំលាប់មេរោគទៀតទេ ។
មន្រ្តីជំនាញកំពុងប្រជុំព្រមគ្នានៅទីក្រុងសៀមរាបនិងនៅទីក្រុង ហាណូយ ដើម្បីស្វែងរកវីធីបង្ការភាពស៊ាំរបស់ថ្នាំផ្សះទឹកនឹងមេរោគ ។ គន្លឹះសំខាន់រួមមាន ៖
១. មិនត្រូវប្រើថ្នាំផ្សះពេលមានជំងឺផ្តាសាយ គ្រុនក្តៅឈឺកតិចតួច
២. មិនត្រូវប្រើថ្នាំផ្សះសំរាប់បង្ការជំងឺឆ្លងទាំងលើមនុស្ស សត្វ ត្រី និងគ្រឿងសមុទ្រ
៣. ពេលលេបថ្នាំផ្សះត្រូវលេបឲ្យគ្រប់ចំនួនថ្ងៃនិងចំនួនថ្នាំត្រូវប្រើក្នុង១ថ្ងៃនិងចំនួនដង ទោះបីជាធូរស្រាលក៏ដោយ
ពត៌មានបន្ថែម ៖ ១១៥ ៕