Updated: 02-Mar-2023

• មកទល់ពេលនេះ ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួនពីរករណីត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា​ ។ គ្មានករណីបន្ថែមទៀតត្រូវបានរកឃើញទេ​ ។
• ករណីទីពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមានទីបីរបស់គាត់​ ។
• រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ​ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ ។
• ការវិភាគតាម​ Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរនៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣​ មក​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

An update for 02 March 2023:
• To date, two cases of avian influenza virus (A/H5N1) have been confirmed in Cambodia. No further cases have been detected.
• The second case was treated in hospital and was discharged on 28 Feb 2023 following his third negative result.
• Thus far, there is no evidence of human-to-human transmission. Based on the investigations, both cases had exposure to sick and dead poultry and their symptoms started on the same day suggesting a common exposure.
• Genome sequencing and phylogenetic analysis from both cases revealed that the virus is clade 2.3.2.1c, similar to viruses circulating in domestic poultry and wild bird populations in Cambodia since 2013.

H5N1 update 02Mar23

Date: 28-February-2023
 
រហូតដល់ពេលនេះ​ នៅក្នុងប្រទេសយេីង មានជំងឺផ្តាសាយចំនួន២ករណី​ ។ ករណីទី១​ ជាកុមារីអាយុ១១ឆ្នាំ​​បានស្លាប់​ និងករណីទី២​ ជាឪពុកកុមារី​ បានជាសះស្បេីយ និងចេញពីមន្ទីរពេទ្យថ្ងៃនេះ​ ។​
តាមលទ្ធផលអង្គេតស្រាវជ្រាវរកឃេីញថា​ ពួកគាត់ទាំង២នាក់ ឆ្លងមកពីសត្វបក្សីក្នុងភូមិ​ មិនមានការរកឃេីញឆ្លង ពីឪពុកនិងកូនទេ​ ។
 
H5N1 update 28feb23

Date: 28-February-2023

នាយកដ្នានប្រយុទ្ធនិងជំងឺឆ្លង ដំណាងអោយក្រសួងសុខាភិបាល​ បានទទួលឱសថឈ្មោះ​ Tamiflu (oseltamivir) សម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សី​ ចំនួន៣ពាន់ដូស​ ។ ឱសថនេះជាជំនួយពីអង្គការសុខភាពពិភពលោក​ (WHO) នឹងប្រេីសម្រាប់ឆ្លេីយតប ការរាតត្បាតផ្តាសាយបក្សី​ H5N1 នៅខេត្តព្រៃវែង​ និងខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែកអាចកេីតមានការរាតត្បាត ជាយថាហេតុ​ ។

tamiflu who feb23

Update: 25-February-2023
វីរុសផ្តាសាយបក្សី H5N1 ដែលជាមូលហេតុនៃការស្លាប់របស់កុមារីរស់នៅ ភូមិរលាំង ឃុំរំលេច ស្រុកសីធរកណ្តាល គឺជាវីរុសដែលសិក្សារកឃើញនៅក្នុងចំណោមបក្សីស្រុក បក្សីព្រៃក្នុងប្រទេសកម្ពុជា នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេៈ​ ។ អំបូរវីរុសផ្តាសាយបក្សី H5N1 (clade 2.3.2.1c) នេៈ ខុសពីអំបូរវីរុសផ្តាសាយបក្សី H5N1នៅតាមបណ្តាប្រទេស នៅតំបន់ផ្សេងទៀត លើពិភពលោក​ ។ ការតាមដានអង្កេតស្រាវជ្រាវ ករណីជំងឺនេៈនៅបន្តធ្វើទៀត ចំណែកឯក្រុមប្រជាជន ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ត្រូវបន្តតាមដានសង្កេត។ គិតត្រឹមថ្ងៃនេៈ មិនទាន់បានបង្ហាញឲ្យឃើញច្បាស់ អំពីការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡើយទេ​ ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាជៀសវាងការប៉ៈពាល់ផ្ទាល់ ជាមួយបក្សីឈឺឬស្លាប់​ ។​ សូមចូលរួមការពារនិងទប់ស្កាត់ទាំងអស់គ្នា ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥
H5N1 clade2.3.2.1c feb23