គន្លឹះ៥យ៉ាងដើម្បីរៀបចំអាហារ និងទទួលទានអាហារប្រកបដោយសុវត្ថិភាព ។ ដកស្រង់សង្ខេបពីអង្គការសុខភាពពិភពលោក ។
សេចក្តីប្រកាសពត៌មានរួមរវាងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកស្តីពីការបង្ការសុខភាពឲ្យជៀសផុត ពីការពុលចំណីអាហារ និងពុលស្រា ក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
សូមអានពត៌មានលំអិត - KH_version
សេចក្តីប្រកាសពត៌មានរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកស្តីពីចំណេះដឹងទាក់ទងនឹងជំងឺគ្រុនលឿង ។
Joint Press Release Between MoH and WHO on Knowledge of Yellow Fever.
សូមអានពត៌មានលំអិត - KH_version | For details of Press_release: ENG_version
សារអប់រំទាក់ទងការការពារសុខភាពក្នុងរដូវដែលមានអាកាសធាតុក្តៅខ្លាំង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
ចាប់ពីឆ្នាំ២០១៥ដល់២០១៦នេះ មានការផ្ទុះឡើងនៃជំងឺគ្រុនលឿងនៅប្រទេសអង់ហ្គោឡា ទ្វីបអាហ្រ្វិក ដែលបណ្តាលឲ្យមនុស្សជាងមួយរយនាក់បានស្លាប់ ។ ពាក់កណ្តាលខែមិនា២០១៦នេះ ប្រទេសចិនមាននាំចូលជំងឺគ្រុនលៀងពីរករណីពីប្រទេសអង់ហ្គោឡា ផងដែរ ប៉ុន្តែពុំទាន់រកឃើញចំលងទៅអ្នកដទៃនៅក្នុងប្រទេសចិននៅឡើយទេ ។ អ្វីដែលសំខាន់នោះគឺជំងឺនេះក៏ចំលងដោយសារមូស ខ្លាខាំផងដែរ ដូច្នេះបើយើងរួមគ្នាកំចាត់ដង្កូវទឹក កំចាត់ជំរកមូសខ្លា មានន័យថាយើងរួមគ្នាបង្ការជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា ជំងឺគ្រុនលឿង និងជំងឺគ្រុនឈីក ។ ខ្ញុំសូមភ្ជាប់មកជាមួយនូវសារអប់រំទាក់ទងនឹង ជំងឺគ្រុនលឿង ។ ពត៌មានបន្ថែមទាក់ទង ១១៥ ។